SUN CHANTHY

Monday, April 21, 2014

លោកស្រី មូរ សុខ​ហួរ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការប្រើ​ហិង្សា​ជា​ប្រព័ន្ធ​ពី​សំណាក់​អាជ្ញាធរ នៅ​ថ្ងៃស្អែក​​

ដោយ៖​ ពេជ្រ សុធារី​ | ថ្ងៃចន្ទ ទី21 ខែមេសា ឆ្នាំ2014, ម៉ោង 03:36 PM​

លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (រូបថត៖ សុទ្ធ គឹមសឿន)
​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ទាក់ទង​នឹង​ករណី​ប្រើ​ហិង្សា​ជា​ប្រព័ន្ធ​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ស្អែក​នេះ បន្ទាប់ពី​មាន​ការ​បំបែក​ដោយ​ហិង្សា​មួយ​បាន​កើតឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​មិញ​នេះ​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មេសា​នេះ ឲ្យដឹងថា នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ លោកស្រី មូរ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី ករណី​ប្រើ​ប្រើ​ហិង្សា​ជា​ប្រព័ន្ធ​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
​ការធ្វើ​សន្និសីទ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​មានការ​បំបែក​ដោយ​ហិង្សា​មួយ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មេសា​នេះ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ទៅលើ​ក្រុម​អ្នក​អមដំណើរ​លោក​ស្រី មូរ សុខ​ហួរ ដែល​ព្យាយាម​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ​។ ការ​បំបែក​ដោយ​ហិង្សា​នោះ បាន​បណ្តាលឲ្យ​មនុស្ស​៣​នាក់ រងរបួស​ក្បាល និង​មនុស្ស​៤​នាក់​ទៀត រង​របួសស្រាល​៕

No comments: